ប្រជាពលរដ្ឋរិះគន់សមត្ថកិច្ចស្រុកជីក្រែង ថាចុះបង្ក្រាបល្បែងយូគីខុសគោលដៅ និងធ្វើកិច្ចសន្យាលើអ្នកមិនដឹងរឿង ខណៈទីតាំងពិតប្រាកដបន្តបើកយ៉ាងរលូន
ខេត្តសៀមរាប÷ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប បានសម្តែងការខកចិត្ត និងរិះគន់យ៉ាងធ្ងន់ៗចំពោះចំណាត់ការរបស់សមត្ថកិច្ចមូលដ្ឋាន ដែលបានចុះពិនិត្យ និងធ្វើកិច្ចសន្យាខុសទីតាំង លើករណីល្បែងស៊ីសងប្រភេទ «យូគី» ធ្វើឱ្យមហាជនសង្ស័យថាជាចេតនាបង្វែរដាន ឬធ្វើការបែបលំអៀង។ យោងតាមប្រភពព័ត៌មានពីអង្គភាព សៀមរាប ប៉ុស្តិ៍ ដែលត្រូវបានអង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន TV យកមកស្រាវជ្រាវ និងដកស្រង់ផ្សាយបន្ថែម បានឱ្យដឹងថា ប្រជាពលរដ្ឋបានរាយការណ៍អំពីទីតាំងបើកល្បែងយូគីដ៏ធំចំនួន ២ កន្លែង ដែលមានម្ចាស់តែមួយ (ឈ្មោះ ទូច និងឈ្មោះ អីន) រួមមាន៖ ១. ស្ថិតនៅភូមិអន្លង់ព្រីងក្រោម ឃុំអន្លង់សំណរ ស្រុកជីក្រែង ២. ស្ថិតនៅភូមិអូរត្នោត ឃុំស្ពានត្នោត ស្រុកជីក្រែង ទោះជាយ៉ាងណា កាលពីថ្ងៃទី០២ ខែកញ្ញា Read more










